Cambodia Agricultural Value Chain Program
Cambodian agriculture is dynamic, with great potential to improve the lives of millions.
CAVAC is confident that by working with companies, associations and institutions, both public and private, it can help the people of Cambodia to unleash this potential.

ប្រទេស​កម្ពុជា​មាន​ភាព​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​រយៈ​ពេល ១៥ ទៅ ២០ ឆ្នាំ​ចុង​ក្រោយ​នេះ​។ រាជរដ្ឋាភិបាល​កម្ពុជា​ដែល កំពុង សកម្ម​ដោយ​មាន​ជំនួយ​ពី​ដៃ​គូ​អភិវឌ្ឍន៍ បាន​ជួយ​ជំរុញ​ឲ្យ​មាន​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ឆ្ពោះ​ទៅ​រក​ការ​កាត់​បន្ថយ​ជា​ចំបង​លើ​ភាព​ក្រី​ក្រ។
ក្នុង​រយៈ​ពេល​ជាង ១ ទសវត្សរ៍​នេះ រដ្ឋាភិបាល​អូស្ត្រាលី​តាមរយៈ​ភ្នាក់​ងារ​អូស្ត្រាលី​ដើម្បី​​អភិវឌ្ឍន៍​​អន្តរ​ជាតិ​(AusAID)​បាន​សហការ​ជា​ដៃគូ​ជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធ្វើឲ្យប្រសើរឡើងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជារស់នៅតាមទីជនបទ។ ភាពជាដៃគូនេះបានជួយគាំទ្រក្នុងផ្នែកស្រាវជ្រាវ ផ្សព្វផ្សាយ ធារាសាស្ត្រ និងការអភិវឌ្ឍទីផ្សារសម្ភារកសិកម្ម។ ដោយទទួលស្គាល់ការរីកចម្រើន និងសក្តានុពលគួរឲ្យកត់សម្គាល់នៃវិស័យអភិវឌ្ឍន៍ជនបទ AusAID បានផ្លាស់ប្តូរការជួយគាំទ្ររបស់ខ្លួនពីគម្រោងនានាមកជាកម្មវិធីបង្រួបបង្រួម សំដៅពង្រឹងគោលនយោបាយតែផ្នែកមួយ (ក្រោមកិច្ចដឹកនាំនៃរដ្ឋាភិបាល)ពីគ្រប់ភាគីពាក់ព័ន្ធ(រដ្ឋាភិបាល អង្គភាពផ្តល់ជនួយ និងភាគីផ្សេងៗ) វិញ។ ការជួយគាំទ្រត្រូវបានបង្កើតឡើងដោយមានកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាស្របទៅតាមផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រថ្នាក់ជាតិ។ អាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាគឺកាត់បន្ថយភាពក្រីក្រក្នុងអត្រា ១ ភាគរយក្នុង ១ ឆ្នាំ។ ការងារអាទិភាពនេះទទួលបានការគាំទ្រដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF) និងក្រសួងធនធានទឹក និងឧតុនិយម(MOWRAM)តាមរយៈកិច្ចសហការរបស់ពួកគេក្រោមយុទ្ធសាស្ត្រកសិកម្ម និងទឹក។
ដោយមើលឃើញថា វិស័យកសិកម្មនៅប្រទេសកម្ពុជាកំពុងផ្លាស់ប្តូរយ៉ាងលឿន និងឧបសគ្គរាំងស្ទះកំណើនទៅថ្ងៃអនាគតក្នុងប្រព័ន្ធដែលពឹងផ្អែកលើដំណាំស្រូវនេះមានច្រើន AusAID និងរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតកម្មវិធីមួយជំរុញប្រព័ន្ធនៃប្រទេសនេះដែលលើកឡើងពីចំណុចខ្សោយនៅក្នុងផ្នែកស្រាវជ្រាវ ផ្សព្វផ្សាយ ធារាសាស្ត្រ បរិយាកាសជំរុញអាជីវកម្ម និងកសិពាណិជ្ជកម្ម។
កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា(CAVAC)ជួយគាំទ្រការកាត់បន្ថយភាពក្រីក្រតាមរយៈការរីកចម្រើនរយៈពេលវែងក្នុងវិស័យកសិកម្ម។ ជាក់ស្តែង CAVAC យកចិត្តទុកដាក់ទៅលើ ការរីកចម្រើនប្រកបដោយ    និរន្តរភាពនៅក្នុងប្រព័ន្ធការបង្កើនផលពឹងផ្អែកលើដំណាំស្រូវ ជាពិសេសនៅក្នុងខេត្តកំពង់ធំ តាកែវ និងកំពត។ ការអនុវត្តកម្មវិធីបានចាប់ផ្តើមឡើងក្នុងខែមីនា ឆ្នាំ ២០១០ ហើយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ ២០១៤។
CAVAC ត្រូវបានអនុវត្តរួមគ្នាដោយនាយកកម្មវិធីដែលជ្រើសរើសដោយផ្ទាល់ដោយ AusAID    ដោយមជ្ឈមណ្ឌលអូស្ត្រាលីស្រាវជ្រាវកសិកម្មអន្តរជាតិ(ACIAR) និងដោយក្រុមហ៊ុន Cardno Emerging Markets (Australia) Pty Ltd ជាក្រុមហ៊ុនទទួលកិច្ចសន្យាផ្នែកប្រតិបត្តិការណ៍។ CAVAC ក៏សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF) និងក្រសួងធនធានទឹក និងឧតុនិយម(MOWRAM)ផងដែរ។ គណៈកម្មាធិការដឹកនាំថ្នាក់ជាតិដែលធ្វើជាសហប្រធានដោយឯកឧត្តមរដ្ឋលេខាធិការមកពីក្រសួងដៃគូទាំង ២ គឺ MAFF និង MOWRAM បានត្រួតពិនិត្យមើលពីលើ និងផ្តល់នូវការណែនាំដល់កម្មវិធីនៅថ្នាក់ជាតិ។ គណៈកម្មាធិការសម្របសម្រួលថ្នាក់ខេត្តដែលមានលោកអភិបាលរងខេត្តជាប្រធាន ផ្តល់នូវការណែនាំតាមបណ្តាខេត្តជាគោលដៅទាំង ៣ ដែលរួមមានកំពត កំពង់ធំ និងតាកែវ។